ការវាយតម្លៃឥណទានតាមការស្នើសុំ ភ្នាក់ងារវាយតម្លៃ (កម្ពុជា) ភីអិលស៊ី (ហៅកាត់៖ “RAC”) អនុវត្តគោលការណ៍ផ្តល់ការវាយតម្លៃឥណទានតាមការស្នើសុំតែចំពោះអង្គភាពដែលបានចុះកិច្ចព្រមព្រៀងសេវាកម្មវាយតម្លៃឥណទានជាមួយ RAC ប៉ុណ្ណោះ។
ការបង្ហាញជាសាធារណៈ — ការចេញប័ណ្ណបំណុល RAC នឹងបង្ហាញរបាយការណ៍វាយតម្លៃឥណទានជាសាធារណៈសម្រាប់ឧបករណ៍បំណុល ឧ. របាយការណ៍វាយតម្លៃឥណទាននៃការចេញប័ណ្ណបំណុល។
ការវាយតម្លៃឥណទានអ្នកចេញឯកជន (ICR) RAC នឹងមិនបង្ហាញរបាយការណ៍វាយតម្លៃឥណទានជាសាធារណៈក្នុងករណីការវាយតម្លៃឥណទានអ្នកចេញឯកជន – ICR ទេ។